មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ
កម្មវិធីបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន

វគ្គសិក្សា មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ មានគោលបំណងក្នុងការផ្តល់ចំណេះដឹងអំពីការគ្រប់គ្រងប្រាក់ និងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។ វាជួយឱ្យអ្នកសិក្សាយល់ដឹងអំពីការរៀបចំថវិកា ការសន្សំប្រាក់ ការចំណាយយ៉ាងមានការគិតគូរ និងការធ្វើផែនការហិរញ្ញវត្ថុ។ ការយល់ដឹងលើមូលដ្ឋានគ្រឹះនេះជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុ កាត់បន្ថយហានិភ័យ និងជួយសម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។

សំណង និងអត្ថប្រយោជន៍សម្រាប់បុគ្គលិក
កម្មវិធីបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន

វគ្គសិក្សា សំណង និងអត្ថប្រយោជន៍សម្រាប់បុគ្គលិក មានគោលបំណងផ្តល់ព័ត៌មានច្បាស់លាស់អំពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក។ វារួមមានប្រាក់ខែ ប្រាក់រង្វាន់ ធានារ៉ាប់រង បសស និងអត្ថប្រយោជន៍សង្គមផ្សេងៗ។ ការយល់ដឹងអំពីសំណង និងអត្ថប្រយោជន៍យ៉ាងត្រឹមត្រូវជួយបង្កើនការពេញចិត្ត កម្លាំងចិត្ត និងប្រសិទ្ធភាពការងាររបស់បុគ្គលិក។

ការអនុវត្តន៍វិធានវិន័យ
កម្មវិធីបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន

វគ្គសិក្សា ការអនុវត្តន៍វិធានវិន័យ មានគោលបំណងក្នុងការបង្កើតសណ្តាប់ធ្នាប់ និងការអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធី។ វាជួយលើកកម្ពស់ការទទួលខុសត្រូវ ការគោរពច្បាប់ និងសុចរិតភាពរបស់បុគ្គលិក។ ការអនុវត្តវិន័យយ៉ាងម៉ឺងម៉ាត់ក៏ជួយកាត់បន្ថយបញ្ហា និងជម្លោះក្នុងកន្លែងការងារ ព្រមទាំងធានាថាអង្គភាពដំណើរការយ៉ាងមានប្រសិទ្ធភាព និងរលូន។

គោលការណ៍ណែនាំស្តីពីសុវត្ថិភាព
កម្មវិធីបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន

វគ្គសិក្សា គោលការណ៍ណែនាំស្តីពីសុវត្ថិភាព មានគោលបំណងក្នុងការការពារជីវិត និងសុខភាពរបស់បុគ្គលិកព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថានពីហានិភ័យនានា។ វាជួយបង្កើតការយល់ដឹង និងការអនុវត្តវិធានសុវត្ថិភាពត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យក្នុងការងារ។ ការអនុវត្តគោលការណ៍សុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ធានាថាកន្លែងការងារមានសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពការងារបានយ៉ាងល្អប្រើសើរ។

ប្រវត្តិសង្ខេប ឡូធើស ហ្គ្រីន ធីម
កម្មវិធីបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន

វគ្គសិក្សា តម្រង់ទិសបុគ្គលិកថ្មី មានគោលបំណងក្នុងការណែនាំបុគ្គលិកថ្មីឱ្យយល់ដឹងអំពីអង្គភាព វប្បធម៌ការងារ នីតិវិធី និងតួនាទីភារកិច្ចរបស់ខ្លួន។ វាជួយឱ្យបុគ្គលិកអាចសម្របខ្លួនបានលឿន មានភាពជឿជាក់ក្នុងការបំពេញការងារ និងបង្កើតទំនាក់ទំនងល្អជាមួយក្រុមការងារ។ ការតម្រង់ទិសធានាថាបុគ្គលិកថ្មីអាចចូលរួមចំណែក និងបំពេញការងារបានយ៉ាងមានប្រសិទ្ធភាព។

វដ្តនៃ PDCA
កម្មវិធីបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន

វគ្គសិក្សា ដំណើរការនៃ PDCA មានគោលបំណងផ្តល់ចំណេះដឹងអំពីវិធីសាស្ត្រកែលម្អការងារជាបន្តបន្ទាប់ តាមរយៈ ៤ ជំហានសំខាន់ៗ គឺ ការរៀបចំផែនការ (Plan) អនុវត្ត (Do) ត្រួតពិនិត្យ (Check) និងកែលម្អ (Act) ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយបញ្ហា និងអភិវឌ្ឍគុណភាពការងារឲ្យកាន់តែល្អប្រសើរឡើង។

មូលដ្ឋានគ្រឹះ ស៥
កម្មវិធីបណ្ដុះបណ្ដាលថ្នាក់មូលដ្ឋាន

វគ្គសិក្សា មូលដ្ឋានគ្រឹះនៃគោលការណ៍ ស៥ មានគោលបំណងផ្តល់ចំណេះដឹងអំពីការរៀបចំ និងគ្រប់គ្រងកន្លែងធ្វើការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយខ្ជះខ្ជាយ និងលើកកម្ពស់សុវត្ថិភាព។ ជាមួយគ្នានេះ វាក៏ជួយបង្កើតវិន័យ និងវប្បធម៌ការងារដែលមានប្រសិទ្ធភាពក្នុងអង្គភាពផងដែរ។